គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តកណ្តាល ចូល​រួម​ពិធីបុណ្យទក្ខិណានប្បទានគម្រប់ខួប៧ថ្ងៃ…

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តកណ្តាល ចូល​រួម​ពិធីបុណ្យទក្ខិណានប្បទានគម្រប់ខួប៧ថ្ងៃ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ លោកយាយឧបាសិកា សែម ហ៊ាង ត្រូវជាភរិយារបស់ លោក លី សុខា ប្រធានក្រុមប្រឹក្សាស្រុកលើកដែក ដែល​បាន​ទទួល​មរណភាព​ កាលពីថ្ងៃទី២៨ ខែ​មករា ឆ្នាំ​២០២៣ ។

ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ព្រមទាំងប្រតិភូក្រុមប្រឹក្សាខេត្តកណ្តាល សូមលើកហត្ថប្រណមឧទិ្ទសបួងសួងដល់​គុណបុណ្យ​ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Previous Post Next Post
Breaking News