គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ «មាឃបូជា» នៅ វត្តវេឡុការាម (ព្រែកឬស្សី)

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ «មាឃបូជា» នៅ វត្តវេឡុការាម (ព្រែកឬស្សី) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំលឹកគុណដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ្យ នាថ្ងៃទី១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍ សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុ និងដើម្បីប្រារព្ធរំឭកដល់ព្រឹត្តិការណ៍ធំៗ៣ គឺ ទី១រំឮកដល់ ចតុរង្គសន្និបាត នៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ១៥កើត ខែមាឃ ទី២ រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានដាក់អាយុសង្ខារនិងទី៣ ជាថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែង ឱវាទបាតិមោក្ខ។

ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា និងពុទ្ធសាសនិកជននៅលើសកលលោកតែងតែប្រារព្ធធ្វើរៀងរាល់ឆ្នាំ ពុំដែលខាន។

Previous Post Next Post
Breaking News