គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កម្មវិធីអាហារសាមគ្គី ក្រោយពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែងតាំងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ផែនសហគ្រិនកវ័យក្មេងសាខាកិត្តិយស ធ្វើពិធីអបអរសាទរ យ៉ាងអធឹកអធម



ភ្នំពេញ÷កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ ២០២៣ សាខាកិត្តិយសក្នុងផែនសហគ្រិនវ័យក្មេង ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ដួង អក្ខរា ជាប្រធានសាខា បានដឹកនាំអនុធានសាខា ប្រធានក្រុម សមាជិកនិងថ្នាក់ដឹកនាំ សាខាប៉ុន្មានជាង ៣០០នាក់ ធ្វើពិធីជប់លៀង អបអរសាទរ ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ នេះ។


នេះជាពិធីជួបជុំសមាជិកសហគ្រិនវ័យក្មេងសាខាកិត្តិយស ដើម្បីជាការអបអរសាទរ និងសម្ដែងនូវការគោរពចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងបន្តតួនាទីដឹកនាំប្រទេស ចាប់តាំងពីថ្ងៃទី ២២ខែសីហាឆ្នាំ២០២៣តទៅ  ក្នុងពិធីនេះក៏មានពិធីប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមការងារឆ្នើមដែលមានស្នាដៃកន្លងមកជួយដល់សាខាកិត្តិយស និងមានការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។


វិធីទាំងមូលក៏មានការពិសាអាហារសាមគ្គីដើម្បីភាពរីករាយ។ ដែលចាត់ទុកថាគឺជាការជួបជុំក្នុងក្រុមក្រោយបញ្ចប់បេសកកម្មយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកដូចគ្នា។ អ្វីដែលសំខាន់គឺពិធីនេះត្រូវបានចូលរួមជាកិត្តិយសដោយ ឯកឧត្តម សុខ ប្រសិទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាននិងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។




Previous Post Next Post
Breaking News