គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជនខិលខូចមួយក្រុមបំបះបំបោរពលរដ្ឋ ថានឹងចែកដីធ្លីបង្ករចលាចល និងអសន្តិសុខ នៅស្រុកគាស់ក្រឡ អាជ្ញាធរហាក់នៅទ្រឹងមិនហ៊ានមានវិធាកការផ្លូវច្បាប់


 បាត់ដំបង៖ ជនខិតខូចក្តាប់តូចកំពុងតែប្រើល្បិចកលបោកប្រាស់ និងប្រមូលប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ថានឹងបែងចែកដីធ្លីឱ្យម្នាក់មួយប្លង់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប៉ុន្តែជាការពិតប្រមូលពលរដ្ឋមកឱ្យកាសែតថតចុះផ្សាយ ដើម្បីកេងចំណេញ និងការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកទាំងបំពានច្បាប់របស់រដ្ឋ ជាហេតុនាំឱ្យមានការប៉ះពាល់ដល់បញ្ហាសន្តិសុខសង្គម បាត់បងសណ្តាប់ធ្នាប់ និងបង្កភាពស្មុកស្មាញបញ្ហាទំនាស់ដីធ្លី ដែលធ្វើឲ្យអាជ្ញារឈឺក្បាលពិបាកដោះស្រាយ។

ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមលោក ឌី ពៅ អភិបាលរងស្រុកគាស់ក្រឡរ បានដឹកនាំកម្លាំងនគរបាលនគរបាលចុះទៅពិនិត្យស្ថានការណ៍ និងហាមឃាត់ ប៉ុន្តែបែរជាត្រូវឈ្មោះ យ៉ុម យ៉ួម ប្រើប្រាស់សម្តីអសរួសមិនសមរម្យស្តីឱ្យជាច្រើន។ លោក ឌី ពៅ បានប្រាប់ទៅក្រុមប្រជាពលរដ្ឋទាំងនោះ កុំប្រមូលផ្តុំគ្នាតវ៉ាដោយគ្មានច្បាប់ទម្លាប់រឿងដីធ្លីនាំឱ្យប៉ះពាល់សន្តិសុខ ចលាចលក្នុងសង្គម ខណៈពេលអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្រុមជនខិលខួចមួយក្រុមបានយកលិខិតមួយច្បាប់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត ជាអគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជូនទៅឱ្យរដ្ឋបាលខេត្តបាត់ដំបង ពិនិត្យមើលលទ្ធភាពជាក់ស្តែងដែលមានតំណាងពលរដ្ឋ ០៤នាក់ បានដាក់ពាក្យស្នើចុះបញ្ជីដីធ្លីនោះ បែរជាកាន់លិខិត និងឯកសារមួយចំនួនដើរអូតប្រាប់គេឯងថា «ឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានប្រគល់ដីធ្លីទំហំ ៩ ០៥៧ហិកតាឱ្យពួកខ្លួនទៅវិញ និងប្រកាសថាពួកគេមានសិទ្ធចាត់ចែងលើផ្ទៃដីនេះទាំងអស់ចង់បែងចែក ឬកាត់ត្រង់ក៏បានដែរ»។


កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះថា លោក សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា «ក្រសួងបានប្រគល់ជូនរដ្ឋបាលខេត្តដែលជាស្ថាប័នមានសមត្ថកិច្ចថ្នាក់ក្រោមជាតិពិនិត្យកិច្ចការនឹង»។ លោកក៏បានបញ្ជាក់ទៀតថា «ពេលឃើញលិខិតស្នាមនេះ គេចេះធ្វើការហើយក្នុងនាមជាអង្គភាពមានសមត្ថកិច្ច ព្រោះមានទម្រង់នៃកិច្ចការបែបនឹងច្រើនឯកឧត្តមអភិបាលខេត្តដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ មិនមែនឃើញលិខិតតែប៉ុណ្ណឹងសាម៉ីដែលសំណើរនឹងមានសិទ្ធសម្រេច ឬទាមទាអ្វីទេ»។  
សូមជម្រាបផងដែរថា កន្លងមកថ្មីៗនេះ បុគ្គលឈ្មោះ យ៉ុម យ៉ួម នេះ នាំភ្ញៀវមកដើររកទិញដីនេះ ជាកម្មសិទ្ធក្រុមហ៊ុន អេហ្គ្រីខលឈើ ហ្គ្រីន ហ្វៀល ខូលិនធីឌី នៅចំណុចត្រពាំងទ្រា ភូមិគោរការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយគ្មានខ្លាញញើតនឹងច្បាប់ឡើយ។ លោកយ៉ុម យ៉ួម និងបក្សពួកមិនដឹងជាបានដីធ្លីមកពីណា ឬសិទ្ធអំណាចអ្វីទេ? បានជាហ៊ានធ្វើកិច្ចសន្យាផ្តល់ដីទំហំ៤០០ហិកតា និងទឹកប្រាក់រហូតដល់ចំនួន១០០,០០០ដុល្លារ ខណៈពេលដែលខ្លួនមិនមានអ្វីទាំងអស់។
សូមបញ្ជាក់បន្ថែមថា លោក ឌី ពៅអភិបាលរង ស្រុកគាស់ក្រឡ ទទូលបន្ទុកគណៈកម្មការដោះស្រាយវិវាទដីធ្លី ពេលទទួលបានព័ត៌មានថា មានការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋ តាមរយៈការគៀងគររបស់ក្រុមឱកាសនិយមមួយក្តាប់តូចថានឹងបែងចែកដីធ្លី ដែលបង្កឱ្យមានចលាចលដល់បញ្ហាសន្តិសុខសង្គមនោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរជាច្រើនរួប ដើម្បីចុះមកធ្វើការណែនាំបញ្ឈប់ទង្វើរបែបនេះ និងប្រាប់ប្រជាពលរដ្ឋឈប់ឱ្យចាញ់បោកតាមការអូសទាញពីមេខ្យល់ខិលខួចតទៅទៀត ព្រោះគ្មានដីពីណាមកបែងចែកនោះទេ។
នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ពាក់ព័ន្ធជនខិលខូចគៀងគរប្រជាពលរដ្ឋដោយសន្យាបែងចែកដីធ្លី ស្ថិតក្នុងភូមិសាស្ត្រភូមិគោករការ ឃុំដូនបារនោះ បានយ៉ាងខ្លីថា «ករណីនេះលោកបានទទួលព័ត៌មានហើយនឹងមានវិធានការតាមផ្លូវច្បាប់»។ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែធ្វើការស្រាវជ្រាវលើរឿងនេះ»៕


Previous Post Next Post
Breaking News