គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន : អ្នកសារព័ត៌មានខ្លាំងបច្ចុប្បន្នត្រូវចេះចែករំលែកព័ត៌មានឱ្យបានលឿន

 


ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកសារព័ត៌មានខ្លាំងបច្ចុប្បន្នត្រូវចេះចែករំលែកព័ត៌មានឱ្យបានលឿន ផ្សាយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងចេះសាមគ្គីគ្នា ទើបទទួលបានល្អ ប្លែក ដើម្បីដើរទាន់សម័យកាល។


ការបញ្ជាក់នេះ នៅក្នុងពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។


ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាននាពេលបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិតផ្សព្វផ្សាយឱ្យបានលឿន ផ្សព្វផ្សាយឱ្យគ្រប់ប្រព័ន្ធបណ្ដាញសង្គម ទើបអាចក្លាយជាអ្នកសារព័ត៌មានមួយដែលខ្លាំង។ ដូចនេះសម្រាប់មន្ត្រីនៃក្រសួងព័ត៌មានទាំង៥អគ្គនាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានមិនពិត ជូនដល់ប្រជាពលរដ្ឋ។




Previous Post Next Post
Breaking News