គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសវ័យចំណាស់(កម្លោះចាស់ ) អួលចំណីអាហារស្ទះផ្លូវដង្ហើម រហូតដល់ស្លាប់


ខេត្តកណ្តាល ÷ បុរសវ័យចំណាស់ម្នាក់ (កម្លោះចាស់) បានអួល ចំណីអាហារ បណ្តាលអោយស្ទះផ្លូវដង្ហើមរហូតដល់ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ១០និង០០នាទី  ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុចក្នុងវត្តព្រះពុទ្អអណ្តែត (ហៅវត្តព្រែកហូរ )ស្ថិតនៅក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។


    លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷  បុរស រងគ្រោះមានឈ្មោះ ជួង សុគន្ធ(ហៅពូម៉ៅ)  អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 


     លោកអធិការបន្តទៀតថា÷  តាមការបំភ្លឺអំពីក្មួយស្រី ឈ្មោះ ជួន ស្រីលីន អាយុ៣៣ឆ្នាំ បានអោយដឹងថា÷ ជនរងគ្រោះ ជាកម្លោះចាស់ មិនមានប្រពន្ធកូននោះទេ  ដោយក្មួយស្រីៗ បានសាងសង់លំនៅដ្ធាន តូចសមល្មម ជូន ជនរងគ្រោះស្នាក់នៅនិងផ្តល់ បាយទឹកជូនពិសារ  ហើយជនរងគ្រោះក៏មិនសូវនៅផ្ទះនោះទេ ដោយឧស្សាហ៌ដើរមកវត្តព្រែកហូរ  ពេលខ្លះក៏ស្នាក់នៅក្នុងវត្ត និងមានប្រជាពលរដ្ធបានផ្តល់បាយទឹកជូនពិសារ និងបងប្អូនខ្លះជូនជាថវិការ  ដែលជនរងគ្រោះយកទៅទិញ ស្រាពិសារជាប្រចាំ ។ 


   លុះនៅមុនកើតហេតុ ក្នុងវេលាម៉ោង ៩និង៣០នាទី  ប្រជាពលរដ្ឋបានឃើញជនរងគ្រោះដើរតាមផ្លូវ ក៏ជូនលុយអោយជនរងគ្រោះបានទិញអាហារ នំចំណី ទឹកសុទ្ធ  ហើយទៅអង្គុយពិសារ ក្រោមដើមឈើក្នុងបរិវេណនៃវត្តព្រែកហូរ

ក៏ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញជនរងគ្រោះ សម្រាន ហាមាត់ មាននំចំណីក្នុងមាត់  បាត់មាត់បាត់ក ប្រឈរភ្នែក លែងដកដង្ហើម  ទើបដឹងថា ជនរងគ្រោះបានផុត(ស្លាប់) ទៅហើយ  បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៏ជូន អាជ្ញាធរមូលដ្ធាន និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ  ។

     លទ្ធផលនៃការពិនិត្យសពគឺ ÷ សពមានសភាពទន់ ស្គមរីងរៃ ក្នុងមាត់មានចំណីអាហារ ក្បាលដងខ្លួននិងអាវៈយវៈ ពុំមានស្នាកស្នាមអ្វីគួរ អោយកត់សម្គាល់ឡើយ ។ 

    តាមសេចក្តីសន្និដ្ធាន របស់ជំនាញនិងលោកគ្រូពេទ្យ  គឹជនរងគ្រោះស្លាប់ដោយសា ស្ទះផ្លូវដង្ហើម( ចំណីអាហារ) ។ 


 សពត្រូវបានប្រគល់ជូនក្មួយៗជាសាច់ញ្ញាតិ និងក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។







Previous Post Next Post
Breaking News