គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលិទ្ធផល នៃការអនុវត្តការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស ខេត្តកណ្តាល (គ.ខ.ប.ជ)


ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូកសរុបលិទ្ធផល នៃការអនុវត្តការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស ខេត្តកណ្តាល (គ.ខ.ប.ជ) ក្រោមអធិបតី លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីរមន្ទីរជុំវិញខេត្តអាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។


ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវ ស្រ៊ុន ស្រីនាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការ បង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស បានយ៉ាងមានប្រសិទ្ធភាព។

នាឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់គណៈកម្មាធិការ ក៏ដូចជាលេខាធិការដ្ឋាន សូមបន្តខិតខំអនុវត្តឱ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព។ ជាពិសេសអភិបាលរងខេត្ត បានណែនាំដល់ក្រុងស្រុក ត្រូវក្តាប់ឱ្យបានពីពលករចំណាកស្រុក ពលករត្រឡប់ចូលស្រុកវិញ ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ។

លោកជំទាវអភិបាលរងខេត្ត ក៏បានស្នើដល់អង្គប្រជុំទាំងមូលត្រូវធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់ជាធាតុចូលទៅលើរបាយការណ៍ បូកសរុបលិទ្ធផល នៃការអនុវត្តការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងរបាយការណ៍តាមបណ្ដាលក្រុង-ស្រុក ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស ខេត្ត ដើម្បីធានាថាមានភាពច្បាស់លាស់ និងត្រឹមត្រូវ។

បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង-ស្រុក ស្ដីអំពីការប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្ស លោកជំទាវអភិបាលរងខេត្តបានស្នើដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំខ្លឹមសារនៃការអប់រំឱ្យមានភាពសាមញ្ញ ស្រង់យកតែចំណុចសំខាន់ៗងាយស្រួលយល់សម្រាប់ប្រជាពលរដ្ឋ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានច្រើនដងក្នុងមូលដ្ឋាននីមួយៗ ចំពោះការចុះផ្សព្វផ្សាយគឺត្រូវផ្ដល់សំខាន់ទៅលើគុណភាព អាចធានាបានថាអ្នកដែលចូលរួមពិតជាទទួលបានការយល់ដឹង ហើយអាចជួយបន្តផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀតក្នុងមូលដ្ឋាន ឱ្យមានការយល់ដឹងតៗគ្នាកាន់តែផលផុសឡើង។



Previous Post Next Post
Breaking News