ជនរងគ្រោះមានឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។ បង្កឡើងដោយជនសង្ស័យជាប្តីមានឈ្មោះ ប៊ុន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវករណីខាងលើ ដោយបានដឹងថា ជនសង្ស័យកំពុងរត់គេចខ្លួនទៅកាន់ស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ។
បន្ទាប់មកជនសង្ស័យខាងលើបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង នៅវេលាម៉ោង២០:០០នាទី ត្រង់ចំណុចភូមិអូស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។