គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល កោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលកន្លងមក


ខេត្តកណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ  ពិសេសការការពារប្រតិភូប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសកម្ពុជា នាពេលកន្លងមក នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។


ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ បើទោះបីជាប្រតិភូប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មិនស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាលក៏ដោយ ប៉ុន្តែកងកម្លាំងរបស់យើងទាំងអស់បានចូលរួមក្នុងការការពារ ទាំងក្បួនប្រតិភូ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ នាពេលកន្លងមក កម្លាំងរបស់យើងបានរួមគ្នាទប់ស្កាត់បទល្មើស ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងរយៈពេលកន្លងទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមិនមានបទល្មើសណាមួយគួរឱ្យកត់សម្គាល់ឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ លទ្ធផលដែលទទួលបាននៅពេលនេះ បានមកពីកិច្ចខិតខំប្រឹងប្រែង របស់មេបញ្ជាការ មេបញ្ជាការរង និងកងរាជអាវុធហត្ថរបស់យើងទាំងអស់ ដែលបានឯកភាពគ្នា ខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។





Previous Post Next Post
Breaking News