គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់ តាមដងទន្លេបាសាក់ ក្នុងសង្កាត់ជ្រោយតាកែវ សង្កាត់ឈើខ្មៅ សង្កាត់ព្រែកស្តី និងសង្កាត់សំពៅពូន ក្នុងភូមិសាស្រ្តក្រុងសំពៅពូន


ខេត្តកណ្តាល៖ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយអាជ្ញាធរខេត្ដកណ្តាល នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មខ្សាច់ ស្ថិននៅតាមដងទន្លេបាសាក់ ក្នុងសង្កាត់ជ្រោយតាកែវ សង្កាត់ឈើខ្មៅ សង្កាត់ព្រែកស្តី និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល របស់ក្រុមហ៊ុន ធៀ កាង ឌីវេឡុបម៉ិន អ៊ិនវេសម៉ិន ឯ.ក (THEA KARNG DEVELOPMENT INVESMENT CO., LTD.) ដែលវេទិកានេះ បានអញ្ជើញចូលរួម ពីឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ព្រមទាំងអាជ្ញាធរក្រុងសំពៅពូន មន្រ្តីជំនាញពាក់ពន្ធ័ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។


ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។


ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា ក្រុមហ៊ុនមុននឹងធ្វើអាជីវកម្មនៅទីនេះ គឺក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាអំពី លំហូរទឹកទន្លេ ល្បឿនទឹក ស្ថានភាពច្រាំង និងកិច្ចការបច្ចេកទេសសំខាន់ៗច្បាស់លាស់ណាស់ ចំណែកក្រសួងបរិស្ថានវិញបានសិក្សាអំពីហេតុប៉ះពាល់បរិស្ថាន ពិនិត្យជីវចម្រុះដែលមាន ដូចជា ត្រី និងសត្វដែលរស់នៅក្នុងទឹកមួយចំនួនទៀត ហើយក្រសួងទាំងពីរចេញសេចក្តី បញ្ជាក់ជូន ទើបក្រុមហ៊ុន ចាប់ផ្តើមដាក់ពាក្យសុំធ្វើអាជីវកម្មមកក្រសួងរ៉ែ និងថាមពល ដើម្បីទទួលបានអាជ្ញាបណ្ណស្របច្បាប់ មុនពេលធ្វើប្រតិបត្តការ។


ទន្ទឹមនឹងនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់ក្រុមការងារជំនាញ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្នុងករណីមានចម្ងល់សូមលើកជាសំណួរ និងសំណូមពរឱ្យបានផុលផុស ដើម្បីក្រុមការងារជំនាញឆ្លើយបំភ្លឺបកស្រាយនូវរាល់សំណួរ និងសំណូមពរផ្សេងៗ អំពីក្តីបារម្ភ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់បន្ថែមទៀតអំពីបច្ចេកទេសក្នុងការបូមខ្សាច់នេះ។


ក្នុងឱកាសនោះដែរ ឯកឧត្ដម កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉េ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ ទាំងអស់មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែល ខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឲ្យក្រសួងចាត់វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។


ឯកឧត្តម ក៏បានបញ្ចាក់ថា ខាងក្រសួងក៏ដូចជាអាជ្ញាធរខេត្ត បានតម្រូវឲ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខាងលើ ត្រូវអនុវត្តឲ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។







Previous Post Next Post
Breaking News