គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់


ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ នៅខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី រដ្ឋបាលក្រុងស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ 


កិច្ចប្រជុំនេះមានគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំ នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីខេត្តកណ្តាលដើដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់ខុសគោលដៅ ជាពិសេសការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។ 


សូមបញ្ជាក់ថា៖សម្រាប់លទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានបង្ក្រាបចំនួន ១៩០ ករណី ឃាត់ខ្លួន ៣៦១ នាក់ ស្រី ២៤ នាក់ (ជនជាតិខ្មែរ ៣៤៩ នាក់ ស្រី ១៦ នាក់ និង ជនជាតិវៀតណាម ៩ នាក់ ស្រី ១ នាក់ ជនជាតិម៉ាឡេស៊ី ១ នាក់ ប្រុស និងជនជាតិឥណ្ឌូនេស៊ី ២ នាក់ ប្រុស)។ ជាមួយគ្នានោះក៏មានវិធានការអប់រំផ្សព្វផ្សាយ និងវិធានការរដ្ឋបាលយ៉ាងច្រើនផងដែរ៕







Previous Post Next Post
Breaking News