គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំសាមញ្ញលើកទី១០ ប្រចាំខែមេសា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ប្រចាំខែមេសា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ប៊ុន រមណី  អនុប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល ដោយមានការចូលរួមពី លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។        


អង្គប្រជុំបានអនុម័ត លើរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា របស់ គ.ក.ស.ក ខេត្ត(លើក ទី៩) អាណត្តិទី៤ ឆ្នាំ២០២៥

២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែមេសា ឆ្នាំ ២០២៥

៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា

៤. ពិនិត្យ ពិភាក្សា និង អនុម័ត ផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២៥

៥. បញ្ហាផ្សេងៗ

៦. មតិបូកសរុប និងបិទអង្គប្រជុំ៕











Previous Post Next Post
Breaking News