ខេត្តកំពង់ធំ÷ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិ សំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ស្នើសុំដល់លោក សាយ គីមឡម អភិបាលស្រុកស្ទោង ជួយពន្លឿនដោះស្រាយ រឿងបុគ្គលពីនាក់ប្ដីប្រពន្ធ ឈ្មោះ ឆៅ រ៉េត នឹងឈ្មោះ ទី សុនី ដែលមានដីជាប់ផ្លូវ នៅខាងមុខ បានឈូសឆាយ កាត់ឆ្វៀល រំលោភយកដីផ្លូវសាធារណៈ អស់មួយជំហៀង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើឱ្យពួកគាត់ ពិតជាហួសចិត្ត នឹងពិបាកក្នុងការធ្វើដំណើរ ចេញចូលទៅដីស្រែ ដែលអាស្រ័យផលនៅខាងក្នុង ខណៈផ្លូវនេះ នៅក្នុងប្លង់សុរិយោដី បានវាស់វែងទុក មានទំហំក្បាល ៥ម៉ែត្រ.។
ពលរដ្ឋមួយគ្រួសារ ដែលមានដីស្រែនៅខាងក្នុង បានលើកឡើងថា ផ្លូវមួយនេះគឺគាត់ចេញចូល មិនដែលមានបញ្ហាអ្វីនោះទេ តាំងពីជំនាន់ ឪពុករបស់គាត់ធ្វើស្រែតាំងពីឆ្នាំ1998 មកម៉្លេះ ហើយដីដែលបុគ្គលពីរនាក់ប្ដីប្រពន្ធកាត់ឆ្វៀលនេះ គឺបានប្ដូរពីម្ចាស់រួចមកហើយ ដោយម្ចាស់ទី១ មិនមានបញ្ហាអ្វីនោះទេ ហើយដល់ម្ចាស់ទី 2 ក៏ពុំមានបញ្ហាអ្វីនោះដែរ រហូតដល់ម្ចាស់ទី៣នេះ ក៏គាត់ធ្លាប់ដឹងថា ផ្លូវនេះក៏មានទំហំ ៥ម៉ែត្រដែរ ហើយនៅក្នុងឆ្នាំ២០២៤ សុរិយោដីខេត្ត ក៏បានចុះមកវាស់វែងចេញជាប្លង់ ហើយបុគ្គលពីនាក់ប្តីប្រពន្ធនេះ ក៏បានចូលរួមដឹងលឺ ក្នុងការវាស់វែងទុកផ្លូវនេះដែរ ស្រាប់តែនៅដើមឆ្នាំ២០២៥នេះ បុគ្គលពីនាក់ប្តីប្រពន្ធនេះបានភ្ជួរកាត់ឆ្វៀលដីផ្លូវសារធាណះ ដែលខាងសុរិយោដីបានវាស់ទុកនោះ យកធ្វើជាកម្មសិទ្ធផ្ទល់ខ្លួនយ៉ាងរំភើយ ដោយមិនខ្វល់នឹងច្បាប់អ្វីសោះឡើយ ។
ពលរដ្ឋ ដែលមានដីស្រែនៅខាងក្នុង បានបន្តទៀតថា ក្រោយពីជម្លោះនេះបានកើតឡើង គាត់ក៏បានប្តឹងដល់លោក ចន វុទ្ធី ដែលជាមេឃុំ ម្សាក្រង អោយជួយដោះស្រាយ លើរណីនេះ បែជាលោកមេឃុំ និយាយថា ដីផ្លូវកន្លែងនេះ គាត់អត់និយាយរឿងច្បាប់ប្លង់ ដែលបានបង្ហាញគាត់ហ្នឹងទេ នៅជិតគ្នាយើងគួរតែសម្របស្រួលគ្នាទៅ ហើយបើអាចសម្បទានបាន ក៏សម្បទានទៅ មិនតែប៉ុណ្ណោះ គាត់បែជាសម្របសម្រួល តាមការចង់បាន របស់អ្នកកាត់ឆ្វៀលដីផ្លូវ ពីនាក់ប្តីប្រពន្ធនេះទៅវិញ នឹងអោយគាត់កាត់ដីរបស់គាត់ ធ្វើជាផ្លូវដើម្បីដោះដូរនឹងផ្លូវដែលពីនាក់ប្តីប្រពន្ធនេះ បានកាត់ឆ្វៀលយក ដោយនៅក្នុងប្លង់គំនូសពុំមានផ្លូវនោះទេ ធ្វើអោយរូបគាត់ហួសចិត្តជាខ្លាំង ដូច្នេះហើយ ធ្វើឱ្យរូបគាត់មិនព្រម ក្នុងការសម្របសម្រួល របស់លោកមេឃុំ គាត់ក៏បានដាក់សំណើរ ស្នើរទៅដល់លោកសាយ គីមឡម ដែលជាអភិបាលស្រុកស្ទោង ជួយពន្លឿន ក្នុងករណីវិវាទនេះផង ព្រោះអស់រយះពេលបីខែហើយ នៅតែដោះស្រាយមិនចេញ បើសិននៅតែពន្យាពេល ក្នុងការដោះស្រាយទៀត រូបគាត់នឹងពិបាកផ្លូវចូល ព្រោះជិតដល់រដូវធ្វើស្រែហើយ ។
ទាក់ទិនទៅនឹងករណីវិវាទនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចទំនាក់ទំនង សុំការបំភ្លឺម្ចាស់ដីស្រែពីនាក់ប្តីប្រពន្ធ ដែលរងការចោតប្រកាន់ថា រំលោភដីផ្លូវយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានទេ ព្រោះមិនមានលេខទូសព្ទទំនាក់ទំនង ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង ក៏បានទៅសុំការបំភ្លឺពីលោក ចន វុទ្ធី មេឃុំ ម្សាក្រង តែក៏មិនអាចសុំការបំភ្លឺបានដែរ ដោយលោកបាននិយាយយ៉ាងខ្លីថា ជាប់រវល់ មិនជួបជាមួយអ្នកសារព័ត៌មានទេ។
ចំណែកឯលោកអភិបាលស្រុកស្ទោង សាយ គីមឡម បានផ្ដល់បទសម្ភាសន៍ មកអង្គភាពសារព័ត៌មានយើងថា ករណីរឿងវិវាទ ជម្លោះរំលោភដីផ្លូវសាធារណៈនេះ លោកទទួលបានហើយ នឹងរកពេលវេលា ក្នុងការដោះស្រាយ ជូនភាគីទាំងពីរ ឲ្យបានឆាប់រហ័ស ។