ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” អមដោយការសម្តែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ” នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន, តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
ពីធីនេះក៏មានបង្ហាញនូវការសម្តែងសិល្បៈ ដោយសិល្បករ សិល្បការនីនៃប្រទេសកម្ពុជា និងប្រទេសចិន ដែលឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។