គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីទទួលថវិកា និងអំណោយពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក លើកទី១ ក្នុងពិធីអបអរខួបលើកទី១៦២ ៨ឧសភា ២០២៥


ខេត្តកណ្តាល ៖ រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលថវិកា និងអំណោយពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក លើកទី១ ក្នុងពិធីអបអរខួបលើកទី១៦២ ៨ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្ដាល ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងខួបលើកទី៧០ ឆ្នាំ កាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ជានិច្ចកាលកាកបាទក្រហមកម្ពុជាខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពី ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ 


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា៖ថវិកាដែលយើងទទួលបានពីសប្បុរសជននានា គឺដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសអបអរខួបលើកទី១៦២ ៨ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្ដាល ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងខួបលើកទី៧០ឆ្នាំ កាកបាទក្រហមកម្ពុជា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងសប្បុរសនានា ដែលបានបរិច្ចាគនូវថវិកា សំភារៈ ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ ប្រធានក្រុមហ៊ុន អាជីវករ ពាណិជ្ជករ សប្បុរសជននានា និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមចំណែកគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្ត ខេត្តកណ្តាល ដោយឧបត្ថម្ភជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗតាមលទ្ធភាព ឫ កម្លាំងសទ្ធាជ្រះថ្លា។

ឯកឧត្តមបានបន្តថា៖ ថវិកាទាំងអស់នេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបនូវគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា៖ថវិកាដែលទទួលបានពីសប្បុរសជននានា សរុបចំនួន១៩,២៥០ដុល្លាសហរដ្ឋអាមេរិក និង៤៦,៥៤០,០០០លានរៀល និងអង្ករសរុបចំនួន៣៥តោន និងទឹកសុទ្ធឱរ៉ាល់ចំនួន៣០០កេស៕








Previous Post Next Post
Breaking News