គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជ្ញាធរខេត្តកណ្ដាល ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ


ខេត្តកណ្ដាល៖ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងសោភ័ណភាពក្នុងក្រុងតាខ្មៅ រដ្ឋបាលខេត្តកណ្ដាល ដោយមានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។ 


ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងមានការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យ អង្កេត និងប្រមូលព័ត៌មានសំណង់ចាស់ទ្រុឌទ្រោម ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត ធ្វើបច្ចុប្បន្នភាពបណ្តាទីតាំងសំណង់មិនរៀបរយ ពិនិត្យវាយតម្លៃសភាពសំណង់ ដើម្បីកំណត់ថាសំណង់នោះមានសុវត្ថិភាព ឬក៏ហានិភ័យខ្ពស់ ចាត់វិធានការ ដើម្បីគ្រប់គ្រងចំពោះករណីសំណង់ដែលមានសភាពគ្រោះថ្នាក់។ 


ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់ក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការយកចិត្តទុកដាក់ក្នុងការពិនិត្យឱ្យបានច្បាស់លាស់ ដោយកំណត់ឱ្យបាននូវគុណភាពសំណង់ សុវត្ថិភាពសំណង់ និងអាយុកាលនៃការសាងសង់របស់សំណង់ ដូចជាសាលារៀន វត្តអារាម ដែលមានអាយុកាលយូរៗ ដែលអាចប្រឈមដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងពុទ្ធបរិស័ទផងដែរ។








Previous Post Next Post
Breaking News