គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ការបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័​យដីធ្លី ​លក្ខណៈជាប្រព័ន្ធមានសារៈសំខាន់សម្រាប់ម្ចាស់ដីទៅពិនិត្យពីភាពត្រឹមត្រូវលើទិន្នន័យក្បាលដីរបស់ខ្លួន


ខេត្តកណ្តាល៖ឯកឧត្តម នុត​ ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​។ការលើកឡើងបែបនេះរបស់ឯកឧត្តម នុត​ ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ក្នុងពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯក​សារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន០៣ភូមិ គឺភូមិសំបួរ ភូមិព្រែកចារ និងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ដែលមានចំនួន ៤,៧០៣ក្បាលដី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេនវត្តសំបួរ។ 


ឯកឧត្តម បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៀតថា៖ ការបិទផ្សាយនូវឯកសារនៃការ​វិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយការបិទផ្សាយនេះទៅ ហេតុនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។ 


ឯកឧត្តមបាបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដី​ធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើនទៀតផង។ 


ជាមួយគ្នានោះឯកឧត្តមអភិបាលរងខេត្ត ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយ​​អ្វី ឡើយ។ឯកឧត្តមបាបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់រួម និងប្រជាពល​រដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត​ទៅដោយភាពរលូន និងជោគជ័​យ។ 


លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​កណ្តាល    បាបានឱ្យដឹងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ 


លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ បានឱ្យដឹងទៀតថា៖ ស្រុកល្វាឯម បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ១០លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៣ភូមិ គឺភូមិសំបួរ ភូមិព្រែកចារ និងភូមិជ្រោយជ្រៃ ឃុំសំបួរ ស្រុកល្វាឯម សរុបមានចំនួន ៤,៧០៣ក្បាលដី៕











Previous Post Next Post
Breaking News