គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លៃងក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥ ថា៖គោលបំណង ក្នុងវេទិកានេះគឺស្តាប់នូវមតិយោបល់របស់អង្គការសង្គមស៊ីវិល ក្នុងការដោះស្រាយបញ្ហាឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម និងដើម្បីរួមគ្នាពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងសំណើសំណូមពរនានា រួចធ្វើរបាយការណ៍បូកសរុបលទ្ធផល នៃការរៀបចំវេទិកាពិគ្រោះយោបល់នេះផ្ញើជូនមកក្រសួងមហាផ្ទៃ ដើម្បីផ្តល់ការគាំទ្រ និងដាក់ចេញនូវវិធានការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។

ឯកឧត្តមបន្តថា៖ រដ្ឋបាលខេត្តនឹងបន្តការងារពង្រឹង ពង្រីក ភាពជាដៃគូរ ក្នុងការលើលកម្ពស់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេស បន្តថែរក្សាទំនាក់ទំនងកាន់តែរឹងមាំ ជិតស្និទ និងមានប្រសិទ្ធិភាព ជាមួយអង្គការជាដៃគូររវាង រដ្ឋបាលខេត្តកណ្តាល ក៏ដូចជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ 


ឯកឧត្តមបានបន្ថែមថា៖រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ត្រូវបន្តសម្របសម្រួល និងបង្ក លក្ខណៈងាយស្រួលដល់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ក្នុងការធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងលក្ខន្តិកៈដែលបានតម្កល់ទុកនៅ ក្រសួងមហាផ្ទៃ ឬក្រសួងពាក់ព័ន្ធ ដោយគ្មានការរារាំង និងចាំបាច់ត្រូវធ្វើការជូនដំណឹងជាមុនមករដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងក្នុងស្ថានភាពចាំបាច់ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលក្ខខណ្ឌតម្រូវផ្សេងទៀត ដែលកំណត់ដោយច្បាប់ជាធរមាន។ 


ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖អង្គការសង្គមស៊ីវិល សមាគម សហគមន៍ ដែលបានចូលជាសមាជិកបណ្តាញវេទិកា សង្គមស៊ីវិលត្រូវប្រជុំផ្ទៃក្នុងបណ្តាញ ឱ្យបាន ៣ខែ១ម្តង ដើម្បីស្វែងរកបញ្ហាប្រឈម ដាក់ជូន វេទិការបស់រដ្ឋបាលខេត្ត ធ្វើការដោះស្រាយ។ក្នុងនោះរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំវេទិកាដូចគ្នានេះ ១ឆ្នាំ ២ដង ដូចរដ្ឋបាលខេត្តដែរ ដោយអញ្ជើញ ភាគីពាក់ព័ន្ធ ទាំងអស់ចូលរួម និងត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីលទ្ធផលនៃការរៀបចំវេទិកាពិគ្រោះយោបល់ បញ្ជីសំណើសំណូមពរ និងដំណោះស្រាយនានា ព្រមទាំងបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន ផ្ញើជូនក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការបន្ត៕







Previous Post Next Post
Breaking News