គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ជំរុញដល់អាជ្ញាធរស្រុកកៀនស្វាយ ត្រូវទប់ស្កាត់ការសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវនានានៅក្នុងមូលដ្ឋានស្រុករបស់ខ្លួន


ខេត្តកណ្តាល៖ ថ្លៃនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ ត្រូវរៀបចំចិញ្ចើមផ្លូវអោយស្អាត ពិសេសនៅចិញ្ចើមខ្លះបានសងសំណង់ផលប៉ះពាល់រួចហើយ ត្រូវសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដោយអោយគាត់សាងសង់នៅលើដីកម្មសិទ្ធិរបស់គាត់ ក្រៅពីនេះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវទប់ស្កាត់មិនអោយមានសំណង់ថ្មីណាមួយកើតមានឡើងអោយសោះ បើមានសូមចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ហើយបើយើងអនុវត្តទប់ស្កាត់រៀបចំរបៀបរៀបរយបានល្អប្រសើរ នោះយើងបានចូលរួមកាត់បន្ថយការស្ទះចរាចរណ៍ និងការស្លាប់ដោយគ្រោះថ្នាក់នៅមូលដ្ឋានស្រុករបស់យើងអោយនៅតិចបំផុត។


ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ក្រៅពីការរៀបចំចិញ្ចើមផ្លូវ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ការដុតព្រៃដុតសំរាម ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ 


បន្ថែមពី ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសត្រូវខិតខំ ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យ បានទាន់ពេលវេលា ដោយឈរលើគោលការណ៍ “ផ្តល់សេវាសាធារណៈល្អ ប្រជាពលរដ្ឋស្រឡាញ់”។ បន្តពង្រឹងយន្តការដឹកនាំ សម្របសម្រួល ក្នុងការពិនិត្យ សិក្សាស្រាវជ្រាវ និង ក្តាប់នូវបញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នា ដោះស្រាយ និងឆ្លើយតបឱ្យបានចំគោលដៅ ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។ ត្រូវខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការបំផុសចលនាក្នុងសង្គមទាំងមូលឱ្យចូលរួមជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។


សូមបញ្ជាក់ផងដែរថា៖ លោក ជា សុរក្សា ត្រូវបានផ្ទេរភារកិច្ចពី អភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ លោក មិល ម៉ារឌី ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ និងលោកស្រី ដឹប អេង ត្រូវបានផ្ទេរភារកិច្ចពី អភិបាលរង នៃគណៈអភិបាលស្រុក មុខកំពូល មកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ។









Previous Post Next Post
Breaking News