គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា រួមជាមួយអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ មិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយ ដូច្នេះយើងទាំងអស់គ្នាជាអាជ្ញាធរ ក៏ដូចជាអាជីវករផ្ទាល់ ត្រូវខិតខំកែលម្អនៅតំបន់នេះឱ្យទាក់ទាញ ពិសេសផ្សព្វផ្សាយនូវអ្វីដែលល្អ អ្វីដែលទាក់ទាញ ដល់ភ្ញៀវទេសចរណ៍របស់យើង ដើម្បីមកកំសាន្ត និងលំហែកាយនៅតំបន់នេះ ឱ្យបានកាន់តែច្រើនដោយមិនគិតថ្ងៃឈប់សម្រាកឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ តំបន់រមណីយដ្ឋានកៀនស្វាយក្រៅនេះ គឺជាទីតាំងដែលមានសក្ដានុពល នៅជិតរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ដែលងាយស្រួលក្នុងការធ្វើដំណើរមកពិសាខាពេលរសៀល ក៏ដូចជាមកលំហែកាយ ដូច្នេះប្រសិនបើយើងបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និងសុគតភាព នោះភ្ញៀវទេសចរណ៍នឹងមកកម្សាន្តនៅទីនេះកាន់តែច្រើនជាងមុន។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ដើម្បីឱ្យតំបន់នេះកាន់តែទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត អាជ្ញាធរស្រុកកៀនស្វាយ ត្រូវខិតខំផ្សព្វផ្សាយដល់អាជីវករយើងទាំងអស់ មិនត្រូវដំឡើងថ្លៃហួសហួសហេតុ ដែលធ្វើឱ្យបាត់បង់ភ្ញៀវទេសចរណ៍របស់យើងឡើយ។ បើយើងដំឡើងថ្លៃខ្ពស់ហួសហេតុ នោះយើងបានចំណេញតែមួយពេលនេះទេ តែប្រសិនបើយើងលក់តម្លៃសមរម្យ នោះយើងនឹងទទួលបានការចំណេញជារៀងរហូត។

មានជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អធិការនគរបាលស្រុក ត្រូវដាក់កម្លាំងប្រចាំការនៅស្នាក់ការរមណីយដ្ឋាន ដោយសហការជាមួយប្រជាការពារឃុំ ប្រចាំការសម្រាប់មើលការខុសត្រូវ ដោយធ្វើឱ្យកន្លែងនេះជាពហុវិស័យ ដោយត្រូវដោះស្រាយគ្រប់ទាំងការងារសន្តិសុខ ការផ្ដល់ព័ត៌មានសម្រាប់ទេសចរណ៍ ការដោះស្រាយបញ្ហាមួយចំនួនជាមួយអាជីវករផងដែរ។








Previous Post Next Post
Breaking News