គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ ប្រគល់ទទួល និងបញ្ចប់សុពលភាពផ្លូវ ចំនួន ៣ខ្សែ នៅស្រុកពញាឮ និងស្រុកកណ្ដាលស្ទឹង


ខេត្តកណ្តាល៖ ផ្លូវក្រាលខ្សាច់ស ចំនួន ៣ខ្សែ ប្រវែង ១៣,៥០០ម៉ែត្រ ទទឹងខ្នងលើ៤ម៉ែត្រ និង៤,៥ម៉ែត្រ កម្រាស់ ២០ស.ម ស្ថិតនៅស្រុកពញាឮ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ត្រូវបានក្រុមការងារអន្តរក្រសួងដឹកនាំដោយឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជាលក្ខណៈខួបបញ្ចប់សុពលភាពរយៈពេល៦ខែ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ 


ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា៖ បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ "កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០"។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមផងដែរថាដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០។ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។ ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានទទួលថវិកា សម្រាប់អនុវត្តការងារថែទាំផ្លូវជាលក្ខណៈខួបចំនួន០៣ខ្សែប្រវែងសរុប១៣,៥០០ម៉ែត្រ ទទឹងខ្នងលើ៤ម៉ែត្រ និង៤,៥ម៉ែត្រ ក្រាលកម្រាលខ្សាច់ស ស្ថិតនៅឃុំសៀមរាប ឃុំគោកត្រប់ ឃុំព្រែករការ ឃុំទ្រា និងឃុំឃ្លាំង ស្រុកកណ្តាលស្ទឹង និងស្រុកពញាឮ ខេត្តកណ្តាល សម្រាប់ផែនការឆ្នាំ២០២៤ គម្រោង DRR-PM-2024-No 0051 បន្ទាប់ពីគណៈកម្មការបានវាយតម្លៃបញ្ចប់លទ្ធផលការងារ១០០%រួចមក មន្ទីរបានបន្តធ្វើការងារថែទាំ គិតមកទល់បច្ចុប្បន្នកិច្ចសន្យានេះបានបញ្ចប់សុពលភាពធានាគុណភាពសំណង់រយៈពេល០៦ខែ។ ជាលទ្ធផលគណៈកម្មាធិការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% ក្នុងការវាយតម្លៃបញ្ចប់សុពលភាព លើការងារថែខួបរយៈពេល០៦ខែ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល៕











Previous Post Next Post
Breaking News