គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត


ខេត្តកណ្តាល៖ តបតាមការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្តាល ដែលបានស្មើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួយរកវិធីដោះស្រាយដើម្បីរំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ជាពិសេសនៅចំហៀងសាលាខេត្តចាស់ ចុះមកមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ដែលតែងតែមានការជនលិច នៅពេលមានភ្លៀងធ្លាក់ម្ដងៗ។ នៅរសៀលថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២៥នេះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត។


លោក បូរី វង្សសានិត្យ បានមានប្រសាសន៍ថា កន្លងមកឱ្យតែមានភ្លៀងធ្លាក់ យើងតែងតែឃើញថា មានទឹកដក់ និងជនលិចនៅតាមផ្លូវ និងចំហៀងសាលាខេត្តជាប្រចាំ ដោយសារតែទីនេះមានប្រព័ន្ធលូចាស់ ដែលមានអាយុកាល ២៥ឆ្នាំមកហើយ ហើយលូនេះថែមទាំងមានមុខកាត់តូចតែ ៦តឹក បើគិតមកដល់ពេលនេះ សម្រាប់ការអភិវឌ្ឍន៍ និងចំនួនប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ មានការលក់ដូរក៏ច្រើន ទើបធ្វើឱ្យប្រព័ន្ធលូនេះមានលក្ខណៈមិនសមស្រប បើប្រៀបជាមួយការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ។


លោកប្រធានមន្ទីរសាធារណការ បានបន្ថែមថា ចំពោះបញ្ហារំដោះទឹកនេះ រដ្ឋបាលខេត្តក៏បានគិតគូរដើម្បីដាក់លូថ្មីផងដែរ តែក្នុងពេលចំពោះមុខដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ មន្ទីរសាធារណការ បានធ្វើការកែសម្រួលច្រកចេញប្រវែង ២៤ម៉ែត្រ ចាប់ផ្ដើមចេញពីរីហ្គែរធំធ្វើបណ្ដាញថ្មីដែលមានមុខកាត់ ១ម៉ែត្រ និងធ្វើមាត់ឈ្នាងចេញទៅស្ទឹង ហើយថែមទាំងធ្វើការកែសម្រួលគម្របលូ និងទរបង្ហូរទឹកតាមបណ្ដោយផ្លូវជាតិលេខ២ ចំហៀងសាលាខេត្តចាស់ ដែលជាទីតាំងមានការលក់ដូរប្រកបអាជីវកម្មច្រើន ជាហេតុធ្វើឱ្យបិទមុខទឹកមិនឱ្យចូលក្នុងរីហ្គែរ។ ដូច្នេះយើងត្រូវការកាយស្ដារឡើងវិញរៀបចំទរ បង្ហូរទឹកថ្មី និងរៀបចំក្បាលរីហ្គែរថ្មីប្រមាណ ៤០ក្បាលវីហ្គែរបន្ថែមទៀត សំដៅជួយពន្លឿនការបង្ហូរទឹកចូលលូឆាប់អស់ពីតួថ្នល់ កុំឱ្យមានការលិចលង់បន្ទាប់ពីមានភ្លៀងធ្លាក់រួច។ 


លោកប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា ការងារចំពោះមុខនេះគឺយើងធ្វើការតិចតួចទេ តែជាការងារសំខាន់ដែលអាចជួយដោះស្រាយបញ្ហាជនលិចក្នុងពេលរដូវវស្សានេះបាន។ ការងារបន្ទាប់ទៀតនោះ មន្ទីរនឹងរៀបចំផែនការសិក្សាឱ្យបានជាក់លាក់ ក្នុងការដូរលូចាស់ចេញ ហើយដាក់លូថ្មីដែលមានទំហំធំស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ការងារនេះគឺមន្ទីរបានសិក្សាមួយជំហានរួចហើយ គ្រោងដាក់សំណើនេះជូនឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យ និងណែនាំបន្ថែមតែប៉ុណ្ណោះ។


នាឱកាសនោះដែរលោកប្រធានមន្ទីរសាធារណៈការ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្ដោយផ្លូវដែលមានប្រព័ន្ធបណ្ដាញលូ សូមមេត្តាជួយសហការសំអាត កុំបោះចោលសំរាមថង់ប្លាស្ទិកចូលក្នុងបណ្ដាញលូ។ សូមជួយសំអាតដីក៏ដូចជាសំរាមដែលនៅតាមមាត់លូជាប្រចាំ ជៀសវាងដាច់ខាត់កុំយកសំរាមទម្លាក់ចូលក្នុងមាត់លូ ដែលជាហេតុបណ្ដាលឱ្យមានការកក់ជនលិចបន្តទៀត មានតែការចូលរួមសម្អាតទាំងអស់គ្នាទេ ទើបធ្វើឱ្យទីក្រុងរបស់យើងមានអនាម័យ និងបរិស្ថានល្អ។











Previous Post Next Post
Breaking News