គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមត្ថកិច្ច​ចាប់ឃាត់ខ្លួនបាន​ជនសង្ស័យ​ម្នាក់​ បន្ទាប់ពីរំលោភសម្លាប់​យុវតី​ម្នាក់​ នៅស្រុកចំការលើ

សមត្ថកិច្ច​ចាប់ឃាត់ខ្លួនបាន​ជនសង្ស័យ​ម្នាក់​ បន្ទាប់ពីរំលោភសម្លាប់​យុវតី​ម្នាក់​ នៅស្រុកចំការលើ…..!

កំពង់ចាម​:÷ បេីតាមព័ត៌មានជាបឋម ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម​ សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​​ម្នាក់​ កាលពីវេលាម៉ោង២:១៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជីនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ : ៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅកន្លែងកើតហេតុ នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

បន្ទាប់មកសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសាកសពគឺ ពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ និង​សម្ភារៈ​មួយចំនួន​ផងដែរ​ ។

ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់​ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាពខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរ​ពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត ។

បេីតាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ ។
បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ ដេីម្បីបញ្ជូនទៅតុលាការ ៕

Previous Post Next Post
Breaking News